នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌
ឆ្នាំថោះ បញ្ចស័ក២៥៦៧ ត្រូវនឹងថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០២៣
នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រស់ ផល្លា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
បានចូលរួមកិច្ចប្រជុំស្ដីពី“កិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីបរដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងឯកឧត្តម ចាន់ សុធីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
និងមន្ត្រីជំនាញក្រុមការងារថវិកាតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។